ការកំណត់ មានមុខងារចំនួន 3៖ វិធីសាស្រ្តជូនដំណឹង ការជូនដំណឹង និងកំណត់សេវាកម្ម។I. វិធីសាស្រ្តជូនដំណឹង#
វិធីសាស្រ្តជូនដំណឹង មានការជូនដំណឹងតាមរយៈ អ៊ីមែល សារ SMS និងតេឡេក្រាម។សារជូនដំណឹង បង្ហាញព័ត៌មាននៃប្រភេទវិធីសាស្រ្តជូនដំណឹង ដែលបានបង្កើតឡើងរួចរាល់ ដែលមានទម្រង់ដូចរូបខាងក្រោម៖
1. បន្ថែម#
អ្នកប្រើប្រាស់អាចបង្កើត វិធីសាស្រ្តជូនដំណឹង ដោយគ្រាន់តែចុចប៊ូតុង បន្ថែម ហើយបង្ហាញ វិធីសាស្រ្តជូនដំណឹង (email, SMS, Telegram) និង ឈ្មោះ ហើយបន្ទាប់មក បើកដំណើរការ ហើយចុចលើប៊ូតុង រក្សាទុក។II. សារជូនដំណឹង#
សារជូនដំណឹង បង្ហាញពីគំរូសារសម្រាប់ផ្ញើទៅកាន់អតិជន និងអាចកំណត់ប្រភេទនៃការផ្ញើរសារ(ប្រតិតបតិ្តការសង្ខេបប្រចាំថ្ងៃ ការបង់ប្រាក់បានជោគជ័យ និងបានទទួលការទូទាត់)។លម្អិតការជូនដំណឹង#
យើងអាចធ្វើការកែរប្រែ និងបើក ឬបិទការជូនដំណឹងតាមរយៈ Telegram និង SMS។III. កំណត់ការទូទាត់#
កំណត់ការទូទាត់ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច ជ្រើសរើសសេវាកម្ម និងគ្រប់គ្រងកំណត់ការទូទាត់ផ្សេងទៀតនៃដំណើរការទូទាត់។1. ជ្រើសរើសសេវាកម្ម#
ជ្រើសរើសសេវាកម្ម មានជម្រើស 2 គឺ៖- បញ្ចូលទិន្នន័យ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ចូលទិន្នន័យដោយផ្ទាល់តាមរយៈ Excel ទៅក្នុងប្រព័ន្ធ គ្រប់គ្រងការទូទាត់ប្រាក់ ។- Proxy គឺជាការទាញយកទិន្នន័យរបស់អតិថិជនពីម្ចាស់អាជីវកម្ម តាមរយៈ Proxy URL កាន់ប្រព័ន្ធ គ្រប់គ្រងការទូទាត់ប្រាក់ ។2. កំណត់ការទូទាត់#
កំណត់ការទូទាត់ មានទម្រង់ដូចរូបខាងលើ មានដូចជា៖- បង់ប្រាក់ជាមួយនឹងនិមិត្តសញ្ញា (-)៖ អនុញ្ញាតឱ្យបង់ប្រាក់ប្រើនិមិត្តសញ្ញា (-) បាន។- ទូទាត់វិក្កយបត្រផុតកំណត់៖ អនុញ្ញាតឱ្យបង់ប្រាក់ក្រោយកាលបរិច្ឆេទកំណត់។- ទូទាត់លើសចំនួនទឹកប្រាក់៖ អនុញ្ញាតការបង់ប្រាក់លើសពីកម្រិតដែលកំណត់។- ទូទាត់មិនគ្រប់ចំនួនទឹកប្រាក់៖ អនុញ្ញាតការបង់ប្រាក់មិនគ្រប់ចំនួនដែលកំណត់។3. Proxy/Webhook (REST)#
- Webhook៖ ជាជម្រើសមួយដើម្បីបើកតែសកម្មភាព Webhook តែប៉ុណ្ណោះ។**- បិទដំណើរការ Mobile៖ អនុញ្ញាតអោយបិទការប្រើប្រាស់លើទូរស័ព្ទ។- បិទដំណើរការ SSL Certificate Verify៖ ជម្រើសមួយដើម្បីបិទការត្រួតពិនិត្យ SSL Certificate Verify ដែលមានសម្រាប់ការអភិវឌ្ឍន៍ ឬសាកល្បង។- Token៖ ជាលេខកូដសុវត្ថិភាព ដែលនឹងត្រូវបានប្រើសម្រាប់ការផ្ទៀងផ្ទាត់សំណើរ។- Proxy URL៖ Field ដែលត្រូវការសម្រាប់សេវាកម្ម Proxy។- Webhook URL៖ Field សម្រាប់បញ្ចូលសេវាកម្ម webhook។ Modified at 2025-01-15 04:59:47